នាព្រឹកថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នាក្រសួងរ៉ែ និងថាមពល លោក កែវ វាសនា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ និងសហប្រតិបត្តិការនៃសភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងពិធីប្រកាសបើកជាផ្លូវការនៃកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលរដូវការទី ២ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ សិក្ខាសាលានេះក៏មានការចូលរួមពីសំណាក់តំណាងក្រសួងបរិស្ថាន, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, តំណាងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា, និងអ្នកពាក់ព័ន្ធនៅក្នុងវិស័យថាមពលជាច្រើនទៀតផងដែរ។ កម្មវិធីនេះជាការសហការគ្នារវាងក្រសួងរ៉ែ និងថាមពល, ក្រសួងបរិស្ថាន, អង្គការ Sevea, សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា, អង្គការ WWF កម្ពុជា, និង អង្គការ Energy Lab។
គោលបំណងនៃកម្មវិធីនេះគឺដើម្បីប្រកាសបើកជាផ្លូវការនៃកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលរដូវការទី ២ និងដើម្បីស្វាគមន៍ដល់បេក្ខភាពដែលបានចូលរួមក្នុងការប្រកួតប្រជែងទាំំងអស់ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងរដូវការទី ១ កន្លងទៅ។
សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:០០នាទីថ្ងៃព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
————-
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.