(កំពង់ធំ) ថ្ងៃពុធ ៤ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣
សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ បានសហការជាមួយ សភាពាណិជ្ជកម្មកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា បានរៀបចំ សិក្ខាសាលាស្ដីអំពី កម្ចីដែលមានការធានាដើម្បីអភិវឌ្ឍន៍សហគ្រាសក្នុងតូច និងមធ្យម ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ កំពង់ធំរ៉ូយ៉ាល់ ខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកឧកញ៉ា តាន់ មុន្នី តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា ហេង សំណាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ ។
គោលបំណងរបស់សិក្ខាសាលាគឺដើម្បីផ្សព្វផ្សាយពីសេវាកម្មកម្ចីដែលមានការធានាពីសាជីវកម្មធានាឥណទានកម្ពុជា ក៏ដូចជាវិធីសាស្ត្រនៃការវាយតម្លៃឥណទានជាដើម ។ សមាសភាពអញ្ជើញចូលរួមមាន លោកអនុប្រធាន សមាជិកទីប្រឹក្សាសភាពពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ អាជីវករពាណិជ្ជករ សហគ្រិនស្ត្រី សមាគមកសិកម្ម សិស្សនិស្សិត តំណាងក្រុមហ៊ុន តំណាងធនាគារធនាគារ ជាច្រើនរូបផងដែរ ដែលធ្វើឱ្យសិក្ខាសាលាថ្ងៃនេះ ប្រព្រឹត្តទៅបានប្រកបដោយភាពជោគជ័យ ។
អត្ថបទ និងរូបភាពដោយ៖សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ