BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion meeting PWG”C” “Manufacturing and SMEs and Services”

ថ្ងៃព្រហស្បតិ៍ ០២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទីព្រឹក នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “គ” “ផ្នែកសហគ្រាសធុនតូច និងមធ្យម និងសេវា” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “គ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពីសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, តំណាងសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា, តំណាងក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យម និងសមាជិក សមាជិកាក្រុមកាងារផ្នែកឯកជនជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបន្តពិគ្រោះ ពិភាក្សាលើបញ្ហាប្រឈមចាស់ដែលនៅសេសលស់ និងបន្តប្រមូលនូវបញ្ហាប្រឈម កង្វល់ថ្មីៗរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យសហគ្រាសធុនតូច និងមធ្យម និងសេវានៅកម្ពុជា ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូពិភាក្សាគឺក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នាពេលខាងមុខនេះ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៣០ នាទីថ្ងៃព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: