BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប បានសហការៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «យុទ្ធសាស្ត្រដឹកនាំ និងគ្រប់គ្រងបុគ្គលិក »

(កំពត)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគាមិត្តភាព បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ដែលសហការៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប ក្រោមប្រធានបទ «យុទ្ធសាស្ត្រដឹកនាំ និងគ្រប់គ្រងបុគ្គលិក » ក្រោមអធិបតីភាព ឧកញ៉ាបណ្ឌិត ហាក់ សុវណ្ណា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពត-កែប។

កម្មវិធីខាងលើមានការចូលរួមពីវាគ្មិនកិត្តិយសដូចជា ឧកញ៉ាបណ្ឌិត ហាក់ សុវណ្ណា ប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពត-កែប ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយករង ក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប បានជជែកពិភាក្សាយ៉ាងផុសផុលចំពោះប្រធានបទខាងលើ និងចែករំលែកបទពិសោធន៍អាជីវកម្មជូនដល់អ្នកចូលរួមប្រមាន ៧០ នាក់ដើម្បីជាជំនួយស្មារតីបន្ថែមយកទៅកែលំអរអាជីវកម្មរបស់ខ្លួន។

សូមបញ្ជាក់ថាកម្មវិធីនេះទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ធនាគាវីង (ខេមបូឌា)ម.ក ក្រុមហ៊ុនគ្រុឌអាឡាយអិនផៅវ័រ, ប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពត-កែប។

 

Share: