BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Public Private Partnerships for Skills Development.

ថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចវាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០នាទីព្រឹក រៀបចំសហការ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សហកម្ម (UNIDO) នៅសណ្ឋាគារតារាអ៊ែផត។ លោក កែវ វាសនា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍និងសហប្រតិបត្តិការ នឹងជាលេខាធិការនៃលេខាធិការដ្ឋានសម្រាបសម្រួលក្រុមការងារផ្នែកឯកជន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងសិក្ខាសាលា ស្តីពី ការសម្របសម្រួលភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីអភិវឌ្ឍន៍ជំនាញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុន សហគ្រាសជាតិ អន្តរជាតិ ឯកជននៅកម្ពុជា នឹងថ្នាក់ដឹកនាំតំណាងពីក្រសួង-ស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ក្នុងតំបន់ និងអ្នកជំនាញតាមវិស័យជំនាញផ្សេងៗ និងសមាគមតាមវិស័យជាច្រើនផងដែរ សរុបចំនួន ១៣០នាក់បានចូលរួម។

គោលបំណងនៃសិក្ខាសាលា ស្តីពី ការសម្របសម្រួលភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីអភិវឌ្ឍន៍ជំនាញ គឺដើម្បីពង្រឹងសម្ថភាព នឹងជំនាញផ្នែករឹងនិងទន់ សម្រាប់សហគ្រាសនៅកម្ពុជា នឹងដើម្បីចែករំលែកបទពិសោធពីផ្នែកឯកជនបានឆ្លងកាត់ លើវិស័យអភិវឌ្ឍន៍ជំនាញ ឧស្សាហកម្ម ជូនដល់អង្គសិក្ខាសាលា នឹងចូលរួមពង្រឹងលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យកាន់តែទូលំទូលាយ ជាពិសេស ទទួលបាននូវអត្ថប្រយោជន៍៖

១.លើកកម្ពស់ការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលផ្តល់ជូនដល់ ក្រុមហ៊ុន សហគ្រាសឯកជន

២.បង្កើនកិច្ចសហការសម្របសម្រួលរវាងរដ្ឋនិងឯកជន

៣.ការអភិវឌ្ឍន៍កម្មវិធីសិក្សា ការហ្វឹកហ្វឺនកូនជាង និងភ្ជាប់យុវជនជាមួយនិយោជកដែលមានសក្តានុពល ដើម្បីចូលរួមបម្រើតាមវិស័យ ក្នុងក្រុមហ៊ុន សហគ្រាសនៅកម្ពុជា

៤.ស្នើជូនដល់ វិស័យឯកជន ដែលជា ក្រុមហ៊ុន សហគ្រាសឯកជន ចូលរួមជាមួយគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

៥.ក្នុងន័យនេះ ជូនក្រុមហ៊ុន សហគ្រាសឯកជន ទទួលបាន ធន់ធានមនុស្សមានជំនាញ និងការអប់រំបច្ចេកទេសនិងវិជ្ជាជីវៈល្អ។

សិក្ខាសាលានេះ បានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ១១:០០ នាទីព្រឹក ក្រោមបរិយាកាស យោគយល់ និងប្រកបដោយផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: