BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

បណ្ណាល័យកំពង់ស្ពឺ បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ដែលសហការៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «ដើម្បីអោយអាជីវកម្មមាននិរន្តភាពតើសហគ្រិនត្រូវធ្វើអ្វីខ្លះ? »

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅបណ្ណាល័យកំពង់ស្ពឺ បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ដែលសហការៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «ដើម្បីអោយអាជីវកម្មមាននិរន្តភាពតើសហគ្រិនត្រូវធ្វើអ្វីខ្លះ? »ក្រោមអធិបតីភាព ឯកឧត្តមឧកញ៉ា ឡេង សុខគា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។

កម្មវិធីខាងលើមានការចូលរួមពីវាគ្មិនកិត្តិយសដូចជា ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុកកិច្ចការពង្រឹងសភាពាណិជ្ជកម្មខេត្ត ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា អគ្គនាយករង ក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប និង លោក សំ កុសល អគ្គនាយក បក្សីមេឌា បានជជែកពិភាក្សាយ៉ាងផុសផុលចំពោះប្រធានបទខាងលើ និងចែករំលែកបទពិសោធន៍អាជីវកម្មជូនដល់អ្នកចូលរួមប្រមាន ១០០នាក់ដើម្បីជាជំនួយស្មារតីបន្ថែមយកទៅកែលំអរអាជីវកម្មរបស់ខ្លួន។

សូមបញ្ជាក់ថាកម្មវិធីនេះទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ធនាគាវីង (ខេមបូឌា)ម.ក ក្រុមហ៊ុនគ្រុឌអាឡាយអិនផៅវ័រ, ប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ។

Share: