BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

វេទិកាធុរកិច្ចកម្ពុជា - កូរ៉េ ឆ្នាំ ២០២៣

រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃសុក្រ ១៥ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម និង ថ្លែងសុន្ទរកថា វេទិកាធុរកិច្ចកម្ពុជា - កូរ៉េ ឆ្នាំ២០២៣។ វេទិកានេះសហការរៀបចំដោយ សភាពាណិជ្ចកម្មកម្ពុជា ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) ទីភ្នាក់ងារជំរុញវិនិយោគនិងពាណិជ្ជកម្មកូរ៉េ (KOTRA) និង សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា។ ក្នុងឱកាសនៃកម្មវិធីនេះ ក៏មានការថ្លែងសុន្ទរកថា ដោយ ឯកឧត្តម ផាក ជុង វុក (Park Jung Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ឯកឧត្តម ជុង ម៉ាន់ គី អនុប្រធានសមាគម ពាណិជ្ជកម្មអន្តរជាតិកូរ៉េ និងមានការចូលរួមធ្វើជាវាគ្មិន ពី ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ផងដែរ ។

វេទិកាបានពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖ ទីផ្សារ និងសេដ្ឋកិច្ចកម្ពុជា សក្តានុពលវិនិយោគនៅកម្ពុជា យុទ្ធសាស្ត្រក្រុមហ៊ុនកូរ៉េ ច្បាប់វិនិយោគកម្ពុជា និង ការលើកទឹកចិត្តក្នុងការវិនិយោគ។ ជាចុងក្រោយ គីកិច្ចពិភាក្សាលើការ វិនិយោគ និងឱកាសនៅកម្ពុជា និង ប្រមូលធាតុចូល ដោយមន្ត្រីជាន់ខ្ពស់នៃរដា្ឋភិបាល និងវិនិយោគិនកូរ៉េ និងកម្ពុជា។

វេទិកានេះបានបញ្ចប់ដោយជោគជ័យ ដោយធុរជន កម្ពុជា និងកូរ៉េ បានបង្កើត និង ផ្សារភ្ជាប់ទំនាក់ទំនង ព្រមទាំងពិនិត្យ លទ្ធភាពក្នុងការសហការគ្នា។

Share: