BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ជំនួបធុរកិច្ចកម្ពុជា-អូទ្រីស

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃ ពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចអូទ្រីសដែលដឹកនាំដោយ ឯកឧត្តម វីលហេម ម៉ាកស៊ីមីលៀន ដុនកូ ឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំព្រះរាជាណាចក្រកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក (Wilhelm Maximilian Donko)។ ជំនួបធុរកិច្ចនេះ ផ្តោតជាសំខាន់ទៅលើការជំរុញធុរកិច្ចនិងវិនិយោគរវាងប្រទេសអូទ្រីស និងព្រះរាជាណាចក្រកម្ពុជា និងបានពិភាក្សាទៅលើវិស័យសំខាន់រួមមាន ៖ ថាមពល ផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ធនាគារ វារីអគ្គិសនី និង សុខាភិបាល។ ជំនួបធុរកិច្ចនេះប្រព្រឹត្តទៅ ក្នុងអំឡុងពេលនៃការបំពេញបេសកកម្មពាណិជ្ជកម្មនៅកម្ពុជារបស់ក្រុមហ៊ុនធំៗចំនួន ៩ របស់អូទ្រីស។

 

Share: