ថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០នាទីព្រឹក រៀបចំសហការ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ជាមួយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុន META នៅសណ្ឋាគារ Aokwood Premier Phnom Pheng។ លោក កែវ វាសនា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍និងសហប្រតិបត្តិការ នឹងជាលេខាធិការនៃលេខាធិការដ្ឋានសម្រាបសម្រួលក្រុមការងារផ្នែកឯកជន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងដំណើរការជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលស្តីពី "ទីផ្សារឌីជីថល តាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា" ក្រោមអធិបតីភាព ឯកឧត្តម គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ នឹងថ្នាក់ដឹកនាំតំណាងពីក្រសួង-ស្ថាប័នរដ្ឋ តំណាងទូត ដៃគូអភិវឌ្ឍន៍ក្នុងតំបន់ និងអ្នកជំនាញតាមវិស័យ ក្នុងឌីជីថល នឹងប្រព័ន្ធផ្សព្វផ្សាយសង្គម និងតំណាងសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមតាមវិស័យជាច្រើនផងដែរ។
គោលបំណងនៃដំណើរការជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹងសម្ថភាព នឹងជំនាញទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសនៅកម្ពុជា នឹងដើម្បីចែករំលែកបទពិសោធពីផ្នែកឯកជនបានឆ្លងកាត់ លើវិស័យឌីជីថលជូនដល់អង្គសិក្ខាសាលា នឹងចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវកម្មវិធីបណ្តុះបណ្តាល ជាពិសេស ទទួលបាននូវអត្ថប្រយោជន៍៖
១.ទទួលបានវិញ្ញាបនបត្រក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ
២.ទទួលបានប័ណ្ណគូប៉ុន (FB ads coupon voucher) ដើម្បីសាកល្បង និងអនុវត្តការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គម
៣.ក្លាយជាសមាជិក និងអាចពង្រីកទំនាក់ទំនងជាមួយនឹងបណ្ដាញរបស់យើង
៤.ទទួលបានការគាំទ្រជាបន្ត ពីដៃគូពាក់ព័ន្ធរបស់យើង នាពេលអនាគត។
ដំណើរការជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលនេះ បានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ០៥:០០ នាទីល្ងាច ក្រោមបរិយាកាស យោគយល់ និងប្រកបដោយផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.











BECOME A MEMBER
