(ត្បូងឃ្មុំ)៖ថ្ងៃពុធ ៨ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ នៅមន្ទីពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្ម ខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី២ ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា។
ការបោះឆ្នោតដំណើរការចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៣រសៀលតាមការកំណត់របស់គណៈកម្មការរៀបចំការបោះឆ្នោតដោយមានបេក្ខជនឈរឈ្មោះ៩រូប អ្នកចុះឈ្មោះបោះឆ្នោតសរុប២០៨នាក់ និងមានអ្នកបានមកបោះឆ្នោតសរុប ១៤៥នាក់ ស្មើនឹង៧០ភាគរយ។ បន្ទាប់ពីរាប់សន្លឹកឆ្នោត បេក្ខជនជ័យលាភីមាន៧រូប សរុបសមាជិកជ្រើសតាំងចាស់ និងថ្មីមានចំនួន១៥រូប ជាលទ្ធផលឧកញ៉ា សុខ ហ៊ាង ត្រូវបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ អាណត្តិទី១ លើកទី២ នេះ។