BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Tripartite National Workshop on the Annual Review of Decent Work Country Programme for Cambodia 2019-2023.

ថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០នាទីព្រឹក រៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសណ្ឋាគារភ្នំពេញ។ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមក្នុង សិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្តីពី “ការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣” ក្រោមអធិបតីភាព ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងវត្តមានតំណាងពីក្រសួង-ស្ថាប័នរដ្ឋ នឹងសមាគមឯកជន នឹង សហព័ន្ធនិយោជក, សមាគមពាណិជ្ជកម្មកម្ពុជា, អង្គការ ILO ប្រចាំកម្ពុជា និងក្រុមប្រឹក្សាសហជីពជាតិសម្រាប់កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (NTUC) និងមានវត្តមានពីវិស័យឯកជន ជាតិ-អន្តរជាតិជាច្រើនផងដែរ។

គោលបំណងនៃសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ គឺដើម្បីពិនិត្យ និងវាយតម្លៃសម្មិទ្ធផលសំខាន់ៗនៃការអនុវត្តកម្មវិធី DWCP ឆ្នាំ២០២២ និងពិនិត្យឯកសារចុងក្រោយ និងអនុម័តលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវសម្រាប់ការបង្កើតកម្មវិធី DWCP ឆ្នាំ២០២៤-២០២៨។ ព្រមទាំងធ្វើកាចែករំលែកសម្រាប់ការបង្ហាញ ដូចខាងក្រោម៖

1. បទបង្ហាញ ស្តីពី សមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២២, អាទិភាពសំខាន់ៗឆ្នាំ២០២៣, បញ្ហាប្រឈមសំខាន់ៗ និងមេរៀនក្នុងការអនុវត្តកម្មវិធីការងារសមរម្យ

2. ការលើកកម្ពស់យល់ដឹងអំពីដំណើរការរៀបចំកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨។

3. បទបង្ហាញស្តីពីផែនទីបង្ហាញផ្លូវសម្រាប់ការរៀបចំកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨។

4. ការអនុម័តលើផែនទីបង្ហាញផ្លូវដោយសមាជិករបស់សមាជិករបស់អង្គការអន្តរជាតិខាងការងារ

សិក្ខាសាលាត្រីភាគីថ្នាក់ជាតិនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៣០ នាទីថ្ងៃព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: