BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Sector Policy Dialogue

ថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទីព្រឹក នាសណ្ឋាគារ Garden City។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំង បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា នឹង ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្ពុជា បានចូលរួមក្នុង កិច្ចសន្ទនាគោលនយោបាយតាមវិស័យនៅកម្ពុជា សហការរៀបចំដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ធនាគារពិភពលោក (WB) នាសណ្ឋាគារហ្គាឌិន ស៊ីធី ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វត្តមាន លោកស្រី Mariam Sherman នាយកតំបន់ប្រចាំ មីយ៉ានម៉ា កម្ពុជា ឡាវ នៃធនាគារពិភពលោក នឹងថ្នាក់ដឹកនាំតំណាងពីក្រសួង-ស្ថាប័នរដ្ឋ តំណាងទូត ដៃគូអភិវឌ្ឍន៍ក្នុងតំបន់ និងអ្នកជំនាញតាមវិស័យផ្តោតជាអាទិភាពដែលនឹងដូចរៀបរាប់ខាងក្រោម និងតំណាងសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមតាមវិស័យស្ថាប័នឯកជនពាក់ព័ន្ធសំខាន់ៗជាច្រើនផងដែរ។

គោលបំណងនៃកិច្ចសន្ទនានេះគឺដើម្បី វាយតម្លៃ និងកំណត់ទិសដៅយុទ្ធសាស្រ្ត និងវិធានការណ៍គោលនយោបាយ សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ កិច្ចសន្ទនាគោលនយាបាយតាមវិស័យនៅកម្ពុជានេះ នឹងត្រូវរៀបចំដោយផ្តោតលើវិស័យអាទិភាពចំនួន ៥ រួមមាន៖

១. វិស័យសុខាភិបាល និងការគាំពារសង្គម

២. វិស័យដឹកជញ្ជូន និងឡូជីស្ទិក

៣. ការពង្រឹងការប្រកួតប្រជែង

៤. ការវិនិយោគ

៥.ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ

កិច្ចពិភាក្សានេះ បានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ០៥:៣០ នាទីល្ងាច ក្រោមបរិយាកាស យោគយល់ និងប្រកបដោយផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@

Share: