BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឥណ្ឌូនេស៊ីដឹកនាំដោយ លោក អាសាដ រ៉ាសស៊ីដ (Arsjad Rasjid) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២៣ និងជាប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌូនេស៊ី។ កិច្ចពិភាក្សានេះ ផ្តោតជាសំខាន់ទៅលើការជួយគាំទ្រ និងជំរុញចំនុចអាទិភាពនានារបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានដែលឥណ្ឌូនេស៊ីធ្វើជាប្រធានសម្រាប់ឆ្នាំ ២០២៣។ ក្រៅពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរអំពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មទាំងពីរ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច កម្ពុជា-ឥណ្ឌូនេស៊ី។

'

Share: