BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

1st Agri-food Industrial Park (AIP) Committee Meeting.

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ រៀបចំដោយក្រុមការងារលេខាធិការដ្ឋាននៃ គសក ជាមួយកម្មវិធីជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកដោយភាពធន់ (CAPRED)។ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អមដោយប្រធាននាយកដ្ឋានអភិវឌ្ឍន៍និងសហប្រតិបត្តិការ និងជាលេខាធិការដ្ឋានសម្របម្រួលក្រុមកាងារទាំង១៣ ផ្នែកឯកជន បានអញ្ជើញចូលរួមកិច្ចប្រជុំ”លើកទី១ របស់គណៈកម្មាធិការសួនកសិ ឧស្សាហកម្មនៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម រស់ ស៊ីឡាវ៉ា រដ្ឋលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានគ.ស.ក នឹងវត្តមាន លោកស្រី Amber Cernovs លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

ពិធីនេះក៏មានការចូលរួមពីសំណាក់ ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃគ.ស.ក ទាំងអស់ នឹងតំណាងពីក្រសួងស្ថានប័នរដ្ឋ ដូចជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងបរិដ្ឋាន ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ នឹងតំណាងក្រសួងដទៃទៀត តំណាងពី ដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រក ដោយភាពធន់ (CAPRED) ជាច្រើនរូបផងដែរ។

គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះគឺដើម្បី៖

1. បញ្ជាក់ពីទិសដៅសកម្មភាព របស់ កសគ ជាគណៈកម្មាសម្របសម្រួល ផ្តល់យោបល់ជាកញ្ចប់ដល់លើវិស័យនេះ និងដោះស្រាយលើសំណើរបស់ឯកជន តើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងដាក់ដំណើរការបស់ខ្លួន

2. ពិនិត្យ និងពិភាក្សាអំពីយន្តការ និងផែនការសកម្មភាពក្នុងការអនុវត្តគម្រោងបង្កើតសួនកសិឧស្សហកម្មនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣

3. ដើម្បីជម្រាបជូនដល់ សមាជិកសមាជិកា របស់ គ.ស.ក អំពី តួនាទី ការទទួលខុសត្រូវ និងលេខាធិការ ក្នុងការចូលរួមចំណែកក្នុងដំណើរគម្រោងក្នុងវិស័យ កសិ ឧស្សាហកម្មនៅកម្ពុជា

4. ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំ ជាពិសេសបំណង ទទួលធាតុចូលផ្សេងៗពាក់ព័ន្ធនឹងកម្មវិធីដំណើទស្សនៈកិច្ចនៃគ.ស.ក ទៅប្រទេសអូស្ត្រាលី ក្នុងកលបរិច្ឆេទ ថ្ងែទី១១-១៩ ខែមេសា ឆ្នាំ២០២៣

5. គសក នឹងធ្វើការផ្សព្វផ្សាយគម្រោង AIP ជាសាធារណៈ ក្នុងកំឡុងខែ៧ និង៨ ដើម្បី ដាក់ជូនវិស័យឯកជន មានបំណងស្នើសុំអនុវត្តគម្រោងនេះ

6. គសក នឹងលើកសំណើនាពេលខាងមុខ ជូនដល់ ក្រុមឧត្តមប្រឹក្សាសេដ្ឋកិច្ចពិនិត្យ

7. ពិនិត្យលើទស្សនៈវិស័យ នៃ គសក ដើម្បីសម្រួលដល់វិស័យនេះ ដើម្បីបង្កើនការវិនិយោគ ជាតិនិងអន្តរជាតិ

8. ដើប្បីស្វែងរកដំណោះស្រាយផ្សេងៗ តាមរយៈ គ.ស.ក ក្នុងការអភិវឌ្ឍរៀបចំជាយន្តការដោះស្រាយ និងសម្របសម្រួលក្នុងសកម្មភាពក្នុងិស័យនេះជារូមនៅកម្ពុជា។

កម្មវិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៣៖០០នាទីរសៀល ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។

———

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

 

 

Share: