នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ នៅសភាពាណិជ្ជកម្មកម្ពុជាមានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មខេត្តឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាពឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីប្រធាន អនុប្រធាន និងសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តទាំង១៧ នៅទូទាំងប្រទេស កិច្ចប្រជុំនេះមានគោលបំណង ជជែកពិភាក្សាគ្នាលើផែនការ ការងារប្រចាំឆ្នាំដែលបានអនុវត្តរួច និងស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានាដែលសភាពាណិជ្ជកម្មខេត្តជួបប្រទះ និងដាក់ចេញទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៣។
នៅក្នុងកិច្ចពិភាក្សានេះឧកញ៉ា លឹម ហេង បានផ្ដល់អនុសាសន៍ និងការឆ្លើយតបការងារមួយចំនួន ហើយមួយចំនួនទៀតនឹងដាក់ជូនអ្នកឧកញ៉ាប្រធានជាអ្នកសម្រេច។
លោកឧកញ៉ា លឹម ហេង បានបន្តថា កិច្ចប្រជុំប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មខេត្ត ដែលយើងត្រូវបន្តការអនុវត្តន៍ការងារដោះស្រាយនេះនៅមានច្រើនណាស់ ជាពិសេសសភាពាណិជ្ជកម្មកម្ពុជាយើងសព្វថ្ងៃនេះមិនមែនមានតែនៅក្នុងក្របខណ្ឌជាតិប៉ុណ្ណោះទេ ប៉ុន្តែយើងមាននៅក្នុងក្របខណ្ឌអន្តរជាតិថែមទៀត ដែលយើងមានការិយាល័យតំណាងនៅឯក្រៅប្រទេស ដូចជានៅកាណាដា, ជប៉ុន និងនៅខែឧសភាខាងមុខនេះ នឹងមានអូស្ត្រាលីផងដែរ។
សូមបញ្ជាក់ផងដែរ កិច្ចប្រជុំខាងលើទទួលបានគាំទ្រពី សហគ្រិនខ្មែរ និង ធនាគារ វីង (ខេមបូឌា) ម.ក។


































BECOME A MEMBER
