នាព្រឹក ថ្ងៃសុក្រ ៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារ ជាមួយលោក មូសិន រាស៉ី ពួរ (Mohsen Rezaie Pour) អគ្គនាយករងទទួលបន្ទុកកិច្ចការអាស៊ី និង អូសេអានី នៃក្រសួងឧស្សហកម្ម រ៉ែ និងពាណិជ្ជកម្ម នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នៅសភាពាណិជ្ជកម្មកម្ពុជា។
កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើការផ្លាស់ប្តូរពី កុលានុវត្តភាព និង សក្តានុពល ពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរទៅលើវិស័យសំខាន់ៗ ដូចជា សុខាភិបាល កសិកម្ម វិស្វកម្ម ឧស្ម័នធម្មជាតិ អចលនទ្រព្យ និងប្លាស្ទីក។ ជំនួបពិភាក្សានេះ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិរវាងសភាពាណិជ្ជកម្មប្រទេសទាំងពីរនាពេលអនាគតផងដែរ។