News

Home News Detail

(ខេត្តបាត់ដំបង) សកម្មភាពបើកយុទ្ធនាការផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៣ ក្រោមប្រធានបទ «យើងរួមគ្នាជំរុញទីផ្សារ ផលិតផលខេត្តបាត់ដំបង»

យុទ្ធនាការផ្សព្វផ្សាយមានការចូលរួមពីគណៈរៀបចំកម្មវិធី ប្រធានផ្នែកទទួលបន្ទុកតាមផ្នែកនីមួយៗ អ្នកស័្មគ្រចិត្ត និងសមាជិក ប្រមាណ១០០នាក់ ដែលធ្វើការផ្សព្វផ្សាយពីផ្សារ ភួ ពុយ ទៅកាន់តំបន់សំខាន់ៗក្នុងក្រុងបាត់ដំបង។

សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅបរិវេនផ្សារ ភួ ពុយ ចាប់ពីម៉ោង៧:០០ ព្រឹកដល់ម៉ោង ១១:០០យប់។

សូមបងប្អូន ម្ចាស់អាជីវកម្ម អាជីវករ ពាណិជ្ជករ សាធារណជនចូលរួមអោយបានច្រើនកុះករ ដើម្បីគាំទ្រ និងលើកស្ទួយផលិតផលខេត្តបាត់ដំបងរបស់យើងទាំងអស់គ្នា។

រូបភាព​ និងអត្ថបទ: សភាពាណិជ្ជកម្មខេត្តបាត់ដំបង

# ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០២៣

 

Share: