BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Public Forum on “Macroeconomic Management and Budget Law 2023”

ថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទីព្រឹក ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម វេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានវត្តមាន មន្ត្រីជាន់ខ្ពស់ពីអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងវត្តមមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការនៃក្រសួង-ស្ថាប័នរដ្ឋ និងតំណាងក្រសួង-ស្ថាប័នរដ្ឋ នឹងតំណាងក្រុមហ៊ុនឯកជន គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នឹងតំណាងធុរជននិងវិនិយោគជាតិ-អន្តរជាតិគ្រប់វិស័យនៅកម្ពុជា នឹងក្រុមការងារសារព័ត៌មានជាតិនិងអន្តរជាតិ ព្រមទាំងមានការចូលរួមពីចម្ងាយតាមប្រព័ន្ធវីដេអូអនឡាញ មកពីតំណាងក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ក៏បានការចូលរួមផងដែរពីស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលពាក់ព័ន្ធ អ្នកសិក្សាស្រាវជ្រាវ និស្សិត ជាច្រើនផងដែរ។

វេទិកាសាធារណៈនេះ ក្នុងគោលបំណង៖

១). ការធ្វើសេចក្តីសង្ខេបរាយការណ៍អំពី ថវិការសង្ខេបឆ្នាំ២០២២ នឹងបង្ហាញថវិកាសង្ខេប២០២៣

២). ការបង្ហាញសេចក្តីសង្ខេបស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ២០២២-២០២៣

៣). ការបង្ហាញស្តីពីច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣

៤). ការបង្ហាញស្តីពី ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ២០២៣

៥). ការពិភាក្សាផ្តល់យោនល់ដែលជាធាតុចូលនានា នឹងសំនួរចម្លើយពីអ្នកចូលរួម តំណាងវិស័យឯកជន នឹងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ

វេទិកាសាធារណពសានេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៤០នាទីថ្ងៃព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា ទទួលបានលទ្ធផលផ្លែផ្ការ។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: