BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារអាណត្តិទី២ លើកទី២

(កំពង់ធំ)៖ ថ្ងៃ អាទិត្យ ៩ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត បានអញ្ជើញចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ អាណត្តិទី២ លើកទី២ នៅសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ងួន រាសី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងលោក លោកស្រីប្រធានមន្ទី អង្គភាពពាក់ព័ន្ធក្នុងខេត្តដែលមានបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន០៨រូប និងអាជីវករចុះឈ្មោះអ្នកបោះឆ្នោតចំនួនន៧០៤នាក់។

ជាលទ្ធផល មានអ្នកអញ្ជើញមកចូលរួមបោះឆ្នោតសរុបចំនួន ៥៣៤ នាក់ ដែលស្មើរនឹង ៧៥.៨៥%។ គណៈកម្មការៀបចំការបោះឆ្នោតជ្រើសរើសបានសមាជិកជ្រើសតាំងចំនួន៧រូប ដើម្បីបំពេញបន្ថែមសមាជិកចាស់ដែលនៅក្នុងអាណត្តិចំនួន៨រូប បង្គ្រប់ចំនួន១៥រូប។

ដោយមើលឃើញនូវការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ ឧកញ៉ា ហេង សំណាង ក្នុង បីអាណត្តិកន្លងមកឧកញ៉ាត្រូវបានសមាជិក សមាជិកាបោះឆ្នោតគាំទ្រជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ សម្រាប់អាណត្តិទី២ លើកទី២នេះជាបន្តទៀតដោយសម្លេងគាំទ្រ ១៥លើ ១៥សម្លេង ស្មើ១០០%។

 

 

Share: