នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំជាមួយ ឯកឧត្ដម Sontirat Sontijirawong រដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មថៃ និងគណៈប្រតិភូធុរកិច្ចថៃ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ។ គោបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្លាស់ប្ដូរមតិយោបល់ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ក៏ដូចជា ស្វែងយល់និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដែលវិស័យឯកជននៃប្រទេសទាំងពីរកំពុងជួបប្រទះ។ កិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ប្រកបជោគជ័យនិងផ្លែផ្កានៅកាលបរិច្ឆេទដដែល។