BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ពិធីស្វាគមន៍លោកជំទាវនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស និង វេទិកាពាណិជ្ជកម្មកម្ពុជា-បង់ក្លាដែស

នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំពិធីស្វាគមន៍លោកជំទាវនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស និង វេទិកាពាណិជ្ជកម្មកម្ពុជា-បង់ក្លាដែស នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ។ វេទិកាពាណិជ្ជកម្មនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ក្នុងឱកាសលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ វេទិកាពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងស្វាគមន៍វត្តមានរបស់លោកជំទាវនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិកាពាណិជ្ជកម្មនេះ ដែលមានការចូលរួមពីធុរជនកម្ពុជាដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធាន សភាពាណិជ្ជកម្មកម្ពុជា និង ធុរជនបង់ក្លាដែស ដឹកនាំដោយលោក Md. Shafiul Islam (Mohiuddin) ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដែស។ វេទិកានេះ ក៏មានគោលបំណងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងឱកាសវិនិយោគរវាងធុរជននៃប្រទេសទាំងពីរផងដែរ។ វេទិកាពាណិជ្ជកម្មនេះ ត្រូវបានបញ្ចប់ប្រកបដោយភាពជោគជ័យ និងផ្លែផ្កា ដោយមានជំនួបពាណិជ្ជកម្មរវាងគណៈប្រតិភូធុរកិច្ចកម្ពុជា-បង់ក្លាដែស ដើម្បីផ្លាស់ប្ដូរព័ត៌មានអាជីវកម្មទៅវិញទៅមក និងបង្កើតបណ្ដាញទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នា។















​​​​​​​

Share: