នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបគណៈប្រតិភូធុរកិច្ចចិនខេត្តសានតុង ដឹកនាំដោយលោកស្រី Zhai Luning អនុប្រធានគណៈកម្មការប្រឹក្សានយោបាយប្រជាជនចិនខេត្តសានតុង។ គោលបំណងនៃជំនួបនេះ គឺដើម្បីបង្កើតទំនាក់ទំនង និងសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរ និងដើម្បីស្វែងយល់អំពីសភាពាណិជ្ជកម្មកម្ពុជា បរិយាកាសសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា។