ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៣:៣០នាទីរសៀល អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិកសមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំវេទិការដ្ឋ-ឯកជនលើកទី៣ ស្តីពី ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូអនឡាញ Zoom ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិកាក្រសួង ដនស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដនស) នៃព្រះរាជាណាចក្រកម្ពុជា និងវត្តមាន របស់ ឯកឧត្តម SAITO Tetsuo រដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ មន្ត្រីពាក់ព័ន្ធនៃក្រសួងទាំងពី និង វាគ្មិន និងអ្នកវិនិយោគិនកម្ពុជា-ជប៉ុន ចូលរួមពីចម្ងាយតាមរយៈអនឡាញចំនួន ៣០០នាក់ទៀតផង។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីបង្ហាញនូវការជឿជាក់របស់អ្នកវិនិយោគជប៉ុនលើសក្តានុពលសេដ្ឋកិច្ចកម្ពុជា នឹងពង្រឹងបាននូវសាមគ្គីភាពនិងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ ក៏ដូចជាក្រសួងទាំងពី (កម្ពុជា-ជប៉ុន) តាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១ និង លើកទី២ ដែលបានសម្រេចសមិទ្ធិផលជាច្រើនរួមមាន៖ (១) ការងារសំណង់ (២) ការងាររៀបចំដែនដីនិងនគរូបនីយកម្ម លើការអភិវឌ្ឍទីក្រុងដោយផ្តោតលើការអភិវឌ្ឍឆ្លាតវៃ (៣) ការងារលំនៅឋាន បានសហការលើការបណ្តុះបណ្តាល គោលនយោបាយ និងបទដ្ឋានគតិយុត្ត និង (៤) ការងារសុរិយោដីនិងភូមិសាស្ត្រ (៥) បន្តជំរុញបង្កើនឱកាសធុរៈកិច្ច និងវិនិយោគពីប្រទេសជប៉ុន មកប្រទេសកម្ពុជាស្តីពីនគរូបនីយកម្ម ដោយផ្តោតលើការអភិវឌ្ឍទីក្រុងឆ្លាតវៃ ។ ជាពិសេស ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹងផ្សេងៗ រវាងអ្នកវិនិយោគ និងធុរៈជន រវាងប្រទេសទាំងពីរលើការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា។
កិច្ចប្រជុំនេះផងដែ មានវគ្មិនប្រទេសទាំងពីបានចែករំលែកអំពីគម្រោង បទពិសោធន៍ជាច្រើនរបស់ខ្លួនផង។ ជាចុងក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់របស់កម្ពុជា រង់ចាំផ្តល់កិច្ចសហប្រតិបត្តិការ សម្របសម្រួល និងផ្តល់សេវាគ្រប់យ៉ាង ក្រោមសមត្ថកិច្ចេបស់ខ្លួន ជូនអ្នកវិនិយោគទាំងអស់ ។ ក្នុងនោះ ក្រសួង ដនស កម្ពុជា ស្នើឲ្យ ឯកឧត្តមរដ្ឋមន្ត្រី ជប៉ុន៖ (១) ជំរុញដល់គម្រោងអនុវត្តសម្ថភាពអនុវត្តច្បាប់សំណង់ថ្មី និងអភិវឌ្ឍវិធីសាស្ត្រដើម្បីរក្សាគុណភាពអគារប្រកបដោយសុវត្តិភាព ជាពិសេសជំរុញគាំទ្រដល់ការរៀបចំមន្ទីរពិសោធន៍ជាតិស្តីពីសំណង់ (២) ក្នុងវិស័យរៀបចំដែនដីនិងនគរនីយកម្ម ស្នើបន្តជំរុញកិច្ចសហការគាំទ្រលើការកសាងផែនការរៀបចំដែនដីថ្នាក់ជាតិ សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំដែនដីនិងនគរូបនីយកម្ម បន្តគាំទ្រគម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃនៅរាជធានីភ្នំពេញដែលជាលទ្ធផលនៃការរកឃើញរបស់អង្គវេទិការដ្ឋ ឯកជនលើកទី១ និងការអភិវឌ្ឍធនធានមនុស្ស (៣) ក្នុងវិស័យលំនៅឋាន ស្នើបន្តជំរុញកិច្ចសហប្រតិបត្តិការរៀបចំគោលនយោបាយ ច្បាប់បច្ចេកទេស នងវិធីសាស្ត្រ និង (៤) ក្នុងវិស័យសុរិយោដីនិងភូមិសាស្ត្រ ស្នើបន្តជំរុញការគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភូមិសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៨:០០ល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.