ពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន
នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ អ្នកឧកញ៉ា គិត ម៉េង
ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួម "ពិធីបើកនៃវេទិកាសេដ្ឋកិច្ចពិភពលោករំលឹកខួប៥០ឆ្នាំនៃអាស៊ាន" ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ព្រមទាំងប្រមុខរដ្ឋ/រដ្ឋាភិបាល និងថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ាន និងធុរជនមកពីគ្រប់មជ្ឈដ្ឋាន។
គោលបំណងនៃវេទិកានេះ គឺដើម្បីជំរុញភាពរីកចម្រើននៃប្រទេសនានាក្នុងពិភពលោកតាមរយៈទំនាក់ទំនងទៅវិញទៅមកក្នុងវិស័យធុរកិច្ច នយោបាយ និងការអប់រំ និងជំរុញដល់ថ្នាក់ដឹកនាំសង្គមពិភាក្សាអំពីរបៀបវារៈថ្នាក់ពិភពលោក និងតំបន់ និងរបៀបវារៈស្ដីពីឧស្សាហកម្មផងដែរ។