ពិធីចុះអនុស្សារណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រឡេស្តេរ
នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ក្នុងឱកាសនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក Oscar Lima ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រឡេស្តេរ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ក្រោមអធិបតីភាពឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្ដម Estanislau da C. Aleixo Maria Da Silva ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទំនាក់ទងកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្តីកសិកម្ម នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
គោលបំណងនៃការចុះអនុស្សារណៈយោគយល់នេះ គឺដើម្បីផ្ដល់ការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរីកចម្រើនជាមួយគ្នា។