សិក្ខាសាលាស្ដីពីចំណេះដឹងនៃការពិនិត្យសុខភាព
នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ សភាពាណិជ្ជកម្មកម្ពុជា និងមន្ទីរពេទ្យបាងកកខេត្តចាន់ប៊ុរី បានសហការរៀបចំសិក្ខាសាលាស្ដីពីចំណេះដឹងនៃការពិនិត្យសុខភាព នៅសភាពាណិជ្ជកម្មកម្ពុជា។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង វេជ្ជបណ្ឌិត Weerachai Saengsook ប្រធានផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យបាងកកខេត្តចាន់ប៊ុរី និងមានការចូលរួមពីសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្ដល់បទបង្ហាញអំពីអត្ថប្រយោជន៍នៃការពិនិត្យ និងថែទាំសុខភាព និងជំងឺប្រព័ន្ធរំលាយអាហារផងដែរ។