នាព្រឹកថ្ងៃអង្គារ ១ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Mohammed Abdul Hye ឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅព្រះរាជាណាចក្រថៃ។
កិច្ចប្រជុំនេះប្រព្រឹត្តឡើងដើម្បីពិភាក្សាពីការផ្សព្វផ្សាយសក្តានុពលនៃប្រទេសទាំងពីរ សិក្សាលទ្ធភាពក្នុងការរៀបចំរោងចក្រឧស្សាហកម្មនៅកម្ពុជាដើម្បីជាច្រកនាំចេញទៅក្រៅប្រទេស ព្រមទាំងទាក់ទាញការវិនិយោគ និងធុរកិច្ចពីប្រទេសបង់ក្លាដែស។ លើសពីនេះ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានស្វាគមន៍ប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជា ក្នុងការធ្វើទស្សនកិច្ចទៅប្រទេសបង់ក្លាដែស ដើម្បីបន្តពង្រឹងទំនាក់ទំនង រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មបង់ក្លាដែស ឲ្យកាន់តែរឹងមាំ។









BECOME A MEMBER
