ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០២:៣០នាទីរសៀល ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា នឹងឧកញ៉ា លឹម សុជាតិ សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំបុគ្គលិកនៃនាយកដ្ឋានពាក់ព័ន្ធនៃក្រុមការងារផ្នែកឯកជន សភាពាណិជ្ជកម្មកម្ពុជា ក្នុងកិច្ចពិភាក្សាពិនិត្យលទ្ធភាពការបង្កើតកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងនិយ័តករបរធនបាលកិច្ច ជាមួយ ឯកឧត្តម សុខ ដារ៉ា អគ្គនាយក និយ័តករបរធនបាលកិច្ច ព្រមទាំង ឯកឧត្តម លោកជំទាវ អគ្គនាយករងនៃ និយ័តករបរធនបាលកិច្ច និងមន្ត្រីពាក់ព័ន្ធសំខាន់ៗផងដែ ។ សូមបញ្ជាក់ថា និយ័តករបរធនបាលកិច្ច គឺជាវិស័យមួយបានចាប់ផ្តើមឡើងនៅឆ្នាំ២០០៨ ហើយផ្តើមមានសន្ទុះខ្លាំងនៅឆ្នាំ២០២០។
កិច្ចប្រជុំពិភាក្សានេះ ក្នុងគោលបំណង៖
១).បង្កើតកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រថ្មីមួយ រវាងសភាពាណិជ្ជកម្មកម្ពុជា និង និយ័តករបរធនបាលកិច្ច
២). បញ្ជ្រៀបការយល់ដឹង ផ្សព្វផ្សាយ ជាពុទ្ធិលើវិស័យថ្មីមួយនេះ ដល់សមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាវិស័យឯកជនទាំងអស់ ដែលកំពុងធ្វើសកម្មភាពធុរកិច្ច វិនិយោគ
៣). សារៈសំខាន់នៃវិស័យថ្មីនេះ ដែលនឹងបង្កើនកាវិនិយោគក្នុងស្រុក នឹងជាផ្នែកមួយដ៌សំខាន់ធ្វើការទាក់ទាញធុរជន នឹងអ្នកវិនិយោគបរទេស ដែលមានបំណងធ្វើសកម្មភាពធុរកិច្ច វិនិយោគ ក្នុងព្រះរាជាណាចក្រកម្ពុជា
៤). តាមរយៈវិស័យថ្មីនេះ ជំរុញការធ្វើពិពិធកម្មហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់ធុរជន អ្នកវិនិយោគ ដែលជាប្រជាពលរដ្ឋកម្ពុជា និងផ្តល់លទ្ធភាពដល់ការតាមដាន និងគ្រប់គ្រងនូវលំហូរទុនគ្រប់វិស័យដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា
៥). លើការចុះអនុស្សារណៈយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និង និយ័តករបរធនបាលកិច្ច
៦). ពិនិត្យលើការបង្កើតក្រុមកាេងារ សម្រាប់ធ្វើការដោះស្រាយ សម្រួល នានាក្នុងសកម្មភាធុរកិច្ច និងវិនិយោគ របស់វិស័យឯកជននៅកម្ពុជា ក្នុងវិស័យថ្មីនេះ ព្រមទាំងបញ្ចូលវិស័យពាក់ព័ន្ធផ្សេងៗទៀត ដែលស្ថិតក្រោមនិងជាសេនាធិការ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
កិច្ចប្រជុំពិភាក្សានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៣:៤០នាទីថ្ងៃល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា ទទួលបានលទ្ធផលផ្លែផ្ការ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.











BECOME A MEMBER
