នៅរសៀលថ្ងៃព្រហស្បតិ៍ ២ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបលោក នីរៈវ៉ាត់ វង្ស៊ីកានចានៈ អគ្គទីប្រឹក្សាផ្នែកពាណិជ្ជកម្មនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ (DITP) ចូលជួបសម្តែងការគួរសម្យ និងពិភក្សាការងារ។
នៅក្នុងកិច្ចប្រជុំនេះលោក នីរៈវ៉ាត់ វង្ស៊ីកានចានៈ បានណែនាំពីស្ថាប័នរបស់លោក និងបានស្នើសុំកិច្ចសហការ និងជួយអញ្ជើញវិស័យឯកជនចូលរួមជំនួបពាណិជ្ជកម្មលើវិស័យ ថៃហ្រ្វេនឆាយដេយ៍ ២០២២ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)។
ពាណិជ្ជករថ្ងៃប្រមាណជា ១០ ក្រុមហ៊ុនមកពីវិស័យចំនួន ៣ គឺ៖ ភោជនីយដ្ឋាន ភេសជ្ជៈ និងសាលារៀន។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ បានទទួលនូវការស្នើសុំ និងយល់ព្រមសហការអញ្ជើញវិស័យឯកជនចូលរួមឲ្យបានច្រើនកោះករដើម្បីជួយឲ្យកំណើនសេដ្ឋកិច្ចមានការកើនឡើងតទៅទៀតតាមរយៈការធ្វើធុរកិច្ចរួមគ្នា និងផ្តល់អត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលដោយរលូន និងមានផ្លែផ្កាល្អ។





BECOME A MEMBER
