BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Comprehensive Economic Partnership Agreement” ហៅកាត់ថា Cambodia-UAE CEPA)

រដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីប្រកាសបើកការចចារជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលប្រព្រឹត្តទៅនៅរដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ពិធីប្រកាសជាផ្លូវការនេះ ក៏មានវត្តមានអញ្ជើញចូលរួមផងដែរ ពីមន្រ្តីជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្ម និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មកពីស្ថាប័នសាធារណៈនិងវិស័យឯកជននៃភាគីទាំងពីរ សរុបប្រមាណ ១០០រូប។

ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ច

អេមីរ៉ាតអារ៉ាប់រួម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសបើកការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement” ហៅកាត់ថា Cambodia-UAE CEPA)។ កិច្ចព្រមព្រៀងនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេស ពាណិជ្ជកម្ម និងវិនិយោគ ទ្វេភាគីឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ពិធីនេះប្រព្រឹត្តទៅដោយជោគជ័យគួរជាទីមោទន ប្រកបដោយបរិយាកាសរីករាយ។

Share: