BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

12th Cambodia Constructor Association Summit and Opening ceremony of Cambodia-International Construction Industry Expo 2022

ថ្ងៃព្រហស្បតិ៍ ០៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទីព្រឹក នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ, ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីចូលរួមក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំលើកទី១២ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាអន្តរជាតិឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា។ កម្មវិធីនេះក៏បានការចូលរួមផងដែរពីសំណាក់ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមាន តំណាងក្រសួងពាណិជ្ជកម្ម, តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា, តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, និងតំណាងក្រុមហ៊ុនឯកជនក្នុងវិស័យសំណង់ជាច្រើនទៀតផងដែរ។

សន្និបាតនេះមានគោលបំណងរាយការណ៍ជូន នូវរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំរបស់សមាគមអ្នកសាងសង់កម្ពុជា និងប្រកាសសមាសភាពគណៈកម្មការប្រតិបត្តិអាណត្តិទី៥ របស់សមាគមអ្នកសាងសង់កម្ពុជា ក៏ដូចជាសម្ពោធជាផ្លូវការនូវការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាអន្តរជាតិឆ្នាំ២០២២ ដែលនិងធ្វើឡើងនៅចាប់ពីថ្ងៃទី០១ ដល់ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ ផងដែរ។

កម្មវិធីនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ក្រោមបរិយាកាស យោគយល់ និងប្រកបដោយផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: