News

Home News Detail

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការជំរុញការនាំចេញផលិតផលកសិកម្ម បញ្ហាប្រឈម និងទិសដៅយុទ្ធសាស្រ្ត

ថ្ងៃពុធ ០៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទីព្រឹក នាសណ្ឋារគាររ៉ាហ្វ៊ល ឡឺរ៉ូយ៉ាល់ភ្នំពេញ, ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការជំរុញការនាំចេញផលិតផលកសិកម្ម បញ្ហាប្រឈម និងទិសដៅយុទ្ធសាស្រ្ត ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជានាយក អ.គ.ស ក្នុងក្របខ័ណ្ឌ ASPIRE ដែលរៀបចំដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សហការជាមួយនឹងកម្មវិធី ASPIRE ។ កម្មវិធីនេះក៏បានការចូលរួមផងដែរពីសំណាក់ សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រសួងពាណិជ្ជកម្ម, តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, តំណាងស្ថានទូតប្រជាមានិតចិន, តំណាងសហព័ន្ធស្រូវ អង្ករកម្ពុជា, តំណាងសហគមន៍កសិកម្ម, និងតំណាងក្រុមហ៊ុនកសិកម្មឯកជនជាច្រើនទៀតផងដែរ។

សិក្ខាសាលានេះមានគោលបំណងចែករំលែកលទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវ និងប្រមូលធាតុចូលបន្ថែម ដើម្បីធ្វើការកែលម្អរបាយការណ៍នៃការសិក្សាឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងមានគុណភាពសម្រាប់ការប្រើប្រាស់ជាមូលដ្ឋាន ក្នុងការតាក់តែងគោលនយោបាយ កម្មវិធី និងគម្រោងនានាពាក់ព័ន្ធនឹងការនាំចេញផលិតផលក្នុងវិស័យកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។

សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ក្រោមបរិយាកាស យោគយល់ និងប្រកបដោយផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: