ថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទីព្រឹក នាសណ្ឋារគារសូហ្វីតែលភូគីត្រាភ្នំពេញ, ឧកញ៉ា. លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា. គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធី សន្និបាតបូកសរុបការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី ៤ របស់សហព័ន្ធស្រូវ អង្ករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ កម្មវិធីនេះក៏បានការចូលរួមផងដែរពីសំណាក់ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងដៃគូអភិវឌ្ឍន៍, សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, ក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកាសហព័ន្ធស្រូវ អង្ករកម្ពុជា, តំណាងសហគមន៍កសិកម្ម, តំណាងក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃសន្និបាតនេះគឹ៖
១. ធ្វើបច្ចុប្បន្នភាពលើសកម្មភាពការងារ និងហិរញ្ញវត្ថុរបស់សហព័ន្ធស្រូវ អង្ករក្នុងអាណត្តិទី៣ (២០១៩-២០២២)
២. ធ្វើការជ្រើសរើសថ្នាក់ដឹកនាំ និងអ្នកតំណាងអាណត្តិថ្មីរប ស់សហព័ន្ធស្រូវ អង្ករកម្ពុជា (២០២២-២០២៥)
៣. បង្កើនសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងអាជីវកម្មរវាងសមាជិក និងសមាជិក
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.