News

Home News Detail

The Annual General Meeting (AGM) and Election For the Chairman of the Board, President of the CRF and Board Member for the 4th Mandate of the Cambodian Rice Federation (CRF)

ពិធីប្រកាសបិទ សន្និបាតបូកសរុបការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី ៤ របស់សហព័ន្ធស្រូវ អង្ករកម្ពុជា

The Annual General Meeting (AGM) and Election For the Chairman of the Board, President of the CRF and Board Member for the 4th Mandate of the Cambodian Rice Federation (CRF).

———-

ថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទីរសៀល នាសណ្ឋារគារសូហ្វីតែលភូគីត្រាភ្នំពេញ, ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកាសបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ និងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី ៤ របស់សហព័ន្ធស្រូវ អង្ករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កម្មវិធីនេះក៏បានការចូលរួមផងដែរពីសំណាក់ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងដៃគូអភិវឌ្ឍន៍, សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, ក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកាសហព័ន្ធស្រូវ អង្ករកម្ពុជា, តំណាងសហគមន៍កសិកម្ម, តំណាងក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ជាលទ្ធផល៖ ឧកញ៉ា ចាន់ សុឃាំង បានជាប់ជាប្រធានសហព័ន្ធស្រូវអង្ករអាណត្តិទី៤ ខណៈឧកញ៉ា សុង សារ៉ន បានជាប់ជាប្រធានក្រុមប្រឹក្សាភិបាល បន្ទាប់ពីសមាជិកសមជិការនៃសហព័ន្ធស្រូវអង្ករផ្តល់ទំនុកបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមហ៊ុនប្រឹក្សាភិបាល និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

កម្មវិធីសន្និបាតនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ៤:៣០ នាទីរសៀល ក្រោមបរិយាកាស យោគយល់ និងប្រកបដោយផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: