BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កាតព្វកិច្ចគណនេយ្យ​និងសវនកម្ម​" និងបទប្បញ្ញត្តិពាក់ព័ន្

ថ្ងៃព្រហស្បតិ៍ ១ កើត ខែមិគសិរ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២

​ (បាត់ដំបង)៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបងបានសហការជាមួយនិយ័តករគណនេយ្យ​ និងសវនកម្ម​បាន​រៀបចំកម្មវិធី​ សិក្ខាសាលាផ្សព្វផ្សាយស្ដីពី"កាតព្វកិច្ចគណនេយ្យ​និងសវនកម្ម​" និងបទប្បញ្ញត្តិពាក់ព័ន្ធ​ សម្រាប់សហគ្រាសក្នុងខេត្តបាត់ដំបង​ នៅសាលមហោស្រពស្ទឹងសង្កែ​ ខេត្តបាត់ដំបង​ ក្រោមអធិបតីភាពឯកឧត្តម​ ប៊ូ​ ថារិ​ន​ អគ្គនាយកនិយ័តករគណនេយ្យ​ និងសវនកម្ម​ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​,ឯកឧត្តម​ អ៊ុយ​ សុធារី​ អភិបាលរង​ នៃគណ:អភិបាលខេត្ត​តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ សុខ​ លូ​ អភិបាល​នៃគណ:អភិបាល​ខេត្តបាត់ដំបង​ និងមានការអញ្ជេីញចូលរួមពីលោក​ ភិន​ រ៉ា​ តំណាងឧកញ៉ា​ ភួ​ វាសនា​ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង​ លោក-លោកស្រី​ ប្រធានមន្ទីរ​ តំណាងប្រធានមន្ទីរ​ ព្រមទាំង​ អាជីវករ​ ពាណិជ្ជករ​ ម្ចាស់​ រឺ​តំណាងក្រុមហ៊ុន​ សហគ្រាស​ ធនាគារ​ -ល-។

គោលបំណងនៃសិក្ខាសាលានេះគឺដេីម្បីផ្សព្វផ្សាយនិងបញ្រ្ជាបការយល់ដឹងអំពីច្បាប់​ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹង​គណនេយ្យនិងសវនកម្ម​ ព្រមទាំងស្ដង់ដាបច្ចេកទេសនៅកម្ពុជាដល់នាយកក្រុនហ៊ុន​ សហគ្រាស​ ប្រធានអង្គភាពមិនស្វែងរកប្រាក់ចំនេញ​ និងអ្នកដែលទទួលខុសត្រូវលេីកិច្ចការងារគណនេយ្យរបស់សហគ្រាស​ និងអង្គភាពមិនស្វែងរកប្រាក់ចំនេញ។

អត្ថបទ និងរូបភាពដោយ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង

 

Share: