សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមជម្រាបជូន ពាណិជ្ជករ ឧស្សាហករ សិប្បករ អ្នកផ្តល់សេវាកម្ម និងអាជីវកម្ម កសិករ ដែលអនុញ្ញាតពីក្រសួង ឫស្ថាប័នពាក់ព័ន្ធផ្សេងៗ ប្រកបរបរធុរៈកិច្ច អាចមានសិទ្ធិមកចុះឈ្មោះជាអ្នកបោះឆ្នោត ឫឈរឈ្មោះជាបេក្ខភាព នៅការិយាល័យចុះឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មរាជធានីភ្នំពេញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ (ពេលវេលាចុះឈ្មោះ ចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២) រៀងរាល់ម៉ោងធ្វើការ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ។
ប្រសិនបើ ពាណិជ្ជករ ឧស្សាហករ សិប្បករ អ្នកផ្តល់សេវាកម្ម និងអាជីវកម្ម កសិករ ដែលអនុញ្ញាតពីក្រសួង ឫស្ថាប័នពាក់ព័ន្ធផ្សេងៗ ប្រកបរបរធុរៈកិច្ច អាចពិនិត្យព័ត៌មានលម្អិតបន្ថែម តាមរយៈសេចក្តីណែនាំ ស្តីពីការបោះឆ្នោតសភាពាណិជ្ជកម្មរាជធានីភ្នំពេញរបស់ក្រសួងពាណិជ្ជកម្ម និងប្រតិទិនរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញអាណត្តិទី៤ លើកទី២ ឫទំនាក់ទំនងមកកាន់នាយកដ្ឋានរដ្ឋបាលនៃសភាពាណិជ្ជកម្មកម្ពុជា តាមរយៈលេខទូរស័ព្ទ៖ ០២៣ ៨៨១ ០៨៦ / ០១២ ៨៦៣ ៨១៣ / ០១២ ៥២០ ១៥៣ រៀងរាល់ម៉ោងធ្វើការ (ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ)។
សូមអរគុណ។