BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ច្បាប់ស្ដីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផល ទំនិញ និងសេវា និងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ»

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ច្បាប់ស្ដីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផល ទំនិញ និងសេវា និងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ»

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ច្បាប់ស្ដីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវា និងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ» ក្រោមអធិបតីភាព ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជា សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ប្រមាណ ១០០រូប នៅសភាពាណិជ្ជកម្មកម្ពុជា។

Share: