BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Consultation meeting on the progress, challenges and directions of services provided by the General Department of Customs and Excise (GDCE).

ថ្ងៃព្រហស្បតិ៍ ០៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០នាទីព្រឹក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានដឹកនាំសមាជិក ព្រមទាំង ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជលម្មកម្ពុជា នឹងសមាជិកាសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីវឌ្ឍនភាព, បញ្ហាប្រឈម និងទិសដៅនៃផ្តល់សេវារបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលរៀបចំដោយ អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ ZOOM ក្រោមអធិបតីភាព លោកជំទាវ គ្រុយ ណារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងសភាពាណិជ្ជកម្មអឺរ៉ុប, តំណាងសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា, តំណាងសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា, តំណាងសមាគមពាណិជ្ជកម្មជប៉ុន, និងក្រុមហ៊ុនឯកជនជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីចូលរួមផ្តល់មិតយោបល់ និងអនុសាសន៍ពីវិស័យឯកជនដែលជាភាគីពាក់ព័ន្ធដ៏សំខាន់ក្នុងការរៀបចំការវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្ត យុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ ដើម្បីបន្តការធ្វើឱ្យប្រសើរឡើងនៃការផ្តល់សេវាពន្ធគយ និងប្រមូលធាតុចូលសម្រាប់ការធ្វើទំនើបកម្មរដ្ឋបាលពន្ធគយឱ្យកាន់តែមានប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព និងសមធម៌។

កិច្ចប្រជុំនេះនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

Share: