រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ ពុធ ១ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើកទី៩៣ ដែលប្រព្រឹត្តទៅ ដោយផ្ទាល់នៅភ្នំពេញ និងតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទាំង១០ប្រទេស។
ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះវត្តមានរបស់សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចទាំង១០ប្រទេស ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩៣ ដោយផ្ទាល់នៅកម្ពុជា និងតាមប្រព័ន្ធអនឡាញ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្នុងកិច្ចប្រជុំនេះ។ បន្ទាប់មក អ្នកឧកញ៉ា ប្រធាន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើរបៀបវារៈនីមួយៗខាងលើ និងមានការចូលរួមជជែកផ្តល់យោបល់យ៉ាងផុសផុសពីសមាជិកអង្គប្រជុំ។
កិច្ចប្រជុំលើកទី៩៣ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាក្នុងបរិយាកាសស្និទ្ធស្នាលជាភាតរភាព។













BECOME A MEMBER
