BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចចម្រុះលើកទី២០

កិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចចម្រុះលើកទី២០

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃ ព្រហស្បតី ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចចម្រុះ ដែលប្រព្រឹត្តទៅ ដោយផ្ទាល់នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទាំង១០ប្រទេស និង សមាជិកក្រុមប្រឹក្សាធុរកិច្ចចម្រុះមកពី អាមេរិក ចិន អឺរ៉ុប ជប៉ុន អង់គ្លេស រួមនឹង សមាគមភាគីពាក់ព័ន្ធ

ផ្សេងៗទៀត។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះវត្តមានរបស់សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចទាំង១០ប្រទេស និងសមាជិកក្រុមប្រឹក្សាធុរកិច្ចចម្រុះពីគ្រប់ប្រទេស ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២០ ដោយផ្ទាល់នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មក អ្នកឧកញ៉ា ប្រធាន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើរបៀបវារៈនីមួយៗខាងលើ និងមានការចូលរួមជជែកផ្តល់យោបល់យ៉ាងផុសផុសពីសមាជិកអង្គប្រជុំ។

កិច្ចប្រជុំលើកទី២០ របស់ក្រុមប្រឹក្សាធុរកិច្ចចម្រុះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាក្នុងបរិយាកាសស្និទ្ធស្នាលជាភាតរភាព។

 

Share: