BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

(តាកែវ)៖ កម្មវិធីការចែករំលែករោមប្រធានបទ«តើការធ្វើទីផ្សារសំខាន់ដែរឬទេ?»

(តាកែវ)៖ ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារអាលីសវីឡាខេត្តតាកែវបានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើនក្រោមប្រធានបទ«តើការធ្វើទីផ្សារសំខាន់ដែរឬទេ?»ដោយមានការសហការរវាងសភាពាណិកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្តតាកែវក្រោមអធិបតីភាពឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក ជីប ភក្ដីភាពប្រធានសភាពាណិជ្ជកម្មខេត្តតាកែវ ។

ឧកញ៉ា លឹម សុជាតិ ក៏អញ្ជើញជាវាគ្មិនកិត្តិយសក្នុងឧ៌កាសផងដែរនិងកញ្ញា ជួន ច័ន្ទរាសី ប្រធានគ្រប់គ្រងផ្នែកទីផ្សារឌីជីថលនៃធនាគារ វីង ខេមបូឌៀ ម ក ចូលរួមពិភាក្សាយ៉ាងផុសផុលលើប្រធានបទដើម្បីចែករំលែកបទពិសោធន៍អាជីវកម្មជូនដល់អ្នកចូលរួមប្រមាណ៥០នាក់ ជាជំនួយស្មារតីបន្ថែមយកទៅកែលំអរអាជីវកម្មរបស់ខ្លួន។

សូមបញ្ជាក់ថាកម្មវិធីនេះទទួលបានការគាំទ្រពីសហគ្រិនខ្មែរ និងឧបត្ថម្ភដោយប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តទាំងអស់ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia, ធនាគាវីង (ខេមបូឌា)ម.ក,ACCA, ធនាគារកាណាឌីយ៉ា, ក្រុមហ៊ុនគ្រុឌអាឡាយអិនផៅវ័រ,បុរីខាសិន ក្រុមហ៊ុនតូយ៉ូតា សាខាខេត្តតាកែវ ក្រុមហ៊ុន ដាកូ ហ្វានែន ភីអិល៊ី និងក្រុមហ៊ុន អេស ខេ ខេ ធី ។

Share: