ថ្ងៃចន្ទ ១០ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២
លោកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ព្រមទាំងសមាជិកសមាជិកាសរុបចំនួន៣៣នាក់ (៣៣ក្រុមហ៊ុន)បានទទួលជួបលោកស្រី ណងយ៉ៅ ស្រ៊ីចាន់ថាម៉ីត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្រះកែវ និងលោកស្រីRatree Sangrungrueng អនុប្រធានសភាពាណិជ្ជកម្មខេត្តស្រះដែលបានដឹកនាំពាណិជ្ជករថៃសរុប២៥នាក់(១៧ក្រុមហ៊ុន)ក្នុងកម្មវិធីជំនួបពាណិជ្ជកម្មរវាងពាណិជ្ជករកម្ពុជា(ខេត្តបាត់ដំបង) និងពាណិជ្ជករថៃ(ខេត្តស្រះកែវ)។ គោលបំណងក្នុងជំនួបនេះគឺ៖
១.ពង្រឹង និងបង្កេីត ទំនាក់ទំនងរវាងគ្នានឹងគ្នា
២.ធ្វេីការតាំងបង្ហាញផលិតផលទៅវិញទៅមក
៣.ផ្លាស់ប្ដូរពាណិជ្ជកម្មរវាងគ្នា នឹងគ្នា
អត្ថបទ និងរូបភាពដោយ៖សភាពាណិជ្ជកម្មខេត្តបាត់ដំបង