BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

1st Pre-Discussion meeting of the PWGD “Law, Tax and Governance “ of G-PSF

ថ្ងៃពុធ ៥កើត ខែភទ្រភទ ឆ្នាំឆ្លូវ ចក្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទីព្រឹក មានរៀបចំកិច្ចប្រជុំក្រុមការងារ ឃ “នីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព លោក អានូដ ដាក សហប្រធានក្រុមការងារ ឃ “នីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួម អនុសហប្រធាន និងសមាជិក ក្រុមការងារ ឃ ផ្នែកឯកជន មួយចំនួនដែលបានលើកបញ្ហាប្រឈម និងសំណូមព។

គោលបំណងនៃកិច្ចប្រជុំត្រៀមនេះគឺដើម្បីពិគ្រោះពិភាក្សា ពិនិត្យ ទៅលើបញ្ហាប្រឈមនិមួយៗ ព្រមទាំងការពន្យល់បញ្ជាក់បន្ថែម របស់ខ្លួនដែលបានលើកឡើង ហើយបញ្ហាទាំងអស់នេះត្រូវបានបញ្ជូនរួចរាល់ដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តាមកាលបរិច្ឆេទបានកំណត់នាពេលខាងមុខ។

កិច្ចប្រជុំនេះនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។

Share: