នារសៀលថ្ងៃពុធ ៥ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំអាហារពេលល្ងាចដែលរៀបចំដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បណ្ឌិត តាន់ មុន្នីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នដែលពាក់ព័ន្ធ។
កម្មវិធីនេះ ប្រព្រឹត្តឡើងដើម្បីទទួលស្វាគមន៍ និងបង្កើនទំនាក់ទំនងល្អ ជាមួយគណៈប្រតិភូធុរកិច្ចជប៉ុនដែលកំពុងបំពេញបេសកកម្មនៅកម្ពុជា ក៏ដូចជាផ្លាស់ប្តូរព័ត៌មានអំពី កាលានុវត្តភាព ធុរកិច្ចនិង វិនិយោគ។