BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Dialogue meeting TWG1&2, TWG1 “Customs-Garment Industrial Exports Precessing” & TWG2 “Customs-NON Garment Industrial Exports Precessing”, of the CPPM.

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០នាទីព្រឹក មានរៀបចំកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈវីដេអូអនឡាញហ្ស៊ូម ក្រុមការងារបច្ចេកទេសទី១ “គយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ” និង ក្រុមការងារបច្ចេកទេសទី២ “គយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យមិនមែនកាត់ដេរ” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ក្រោមអធិបតីភាពសហប្រធានទាំងពីស្ថាប័ន សសភពណ.កជ និង អគរ គឺ ឯកឧត្តម ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី១ និង ទី២ តំណាងផ្នែកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងវត្តមាន ឧកញ៉ា ស៊ិន ចន្ធី សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី១ តំណាងផ្នែកឯកជន និង បណ្ឌិត តាន់ មុនីវណ្ណ អនុអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី២ តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, ប្រធាននាយកដ្ឋាន, ប្រធានសាខាគយនិងរដ្ឋាករកម្ពុជា រាជធានី ខេត្តក្រុង, មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, តំណាងសហព័ន្ធស្រូវ អង្ករកម្ពុជា, តំណាងសមាគមរោចចក្រស្បែកជើងនៅកម្ពុជា, តំណាងរោចចក្រ សហគ្រាសផ្នែកឯកជន, ក្រុមហ៊ុននាំចេញ និងសមាជិក សមាជិកានៃក្រុមការងារបច្ចេកទេសនេះសរុបប្រមាណ ៩០នាក់។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិគ្រោះពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម កង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ ដែលបានដាក់ស្នើសុំស្វែងរកដំណោះស្រាយពីសំណាក់ដៃគូគឺ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ជាលទ្ធផល កិច្ចប្រជុំបានដំណើរការពិគ្រោះពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម កង្វល់របស់ផ្នែកឯកជនដែលបានដាក់ស្នើសុំដំណោះស្រាយប្រកបដោយផ្លែផ្កា គួរជាទីមោទនៈ។

កិច្ចប្រជុំនេះពិគ្រោះយោបល់នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:១៥ នាទីព្រឹក ក្នុងបរិយាកាសរីករាយ យោគយល់គ្នា។

Share: