BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

កម្មវិធីស្វាគមន៍ សភាពាណិជ្ជកម្មថៃ និងគណៈកម្មការពាណិជ្ជកម្មថៃ

នាថ្ងៃរសៀលថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នាទីស្តីការក្រសួងពាណិជ្ជកម្ម ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្ពុជា ចូលរួមកម្មវិធី « ស្វាគមន៍ សភាពាណិជ្ជកម្មថៃ និងគណៈកម្មការពាណិជ្ជកម្មថៃ» ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរសក្ត័ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអញ្ជើញចូលរួមដោយ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងមន្ត្រីនៃក្រសួងពាណិជ្ជកម្ម។

គោលបំណងនៃកម្មវិធីនេះគឺដើម្បីសម្តែងការគួរសម របស់គណៈប្រតិភូ នៃសភាពាណិជ្ជកម្មថៃ និងគណៈកម្មការពាណិជ្ជកម្មថៃ ចំពោះ ឯកឧត្តម ប៉ាន សូរសក្ត័ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការពិភាក្សាការងារ សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មថៃ និងគណៈកម្មការពាណិជ្ជកម្មថៃ ដើម្បីស្វែងយល់បន្ថែមអំពីបរិយាកាសពាណិជ្ជកម្មនៅកម្ពុជា ក្នុងការកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងថៃនាថ្ងៃអនាគត។

សូមជម្រាបជូនផងដែរ លោក Sanan Angubokul ប្រធានសភាពាណិជ្ជកម្មថៃ និងគណៈកម្មការពាណិជ្ជកម្មថៃ បានដឹកនាំគណៈប្រតិភូដែលជាពាណិជ្ជករ អាជីវករ ថៃចំនួន៦៥នាក់ ក្នុងចូលរួមកម្មវិធីដ៏មានអត្ថន័យមួយនេះ។

កម្មវិធីនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងស្និតស្នាល និងលទ្ធផលគួរជាទីគាប់ចិត្ត។

Share: