BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ពិធីសម្ពោធជាផ្លូវការ សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា

នារសៀលថ្ងៃសៅរ៍ ៩ កើត ខែស្រាពណ៍ ឆ្នាំខាល

ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម ពិធីសម្ពោធជាផ្លូវការ សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធីបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួម ពី ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រីតំណាងក្រសួងស្ថាប័ន និងវិស័យឯកជន ជាង ៥០០ នាក់។

ក្នុងឱកាសនៃកម្មវិធីនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងអនុស្សរណៈនៃការយោគយល់គ្នា ជាមួយលោក លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញ និងលើកកម្ពស់ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរ និង ផលិតផលស្បែកនៅកម្ពុជា។

សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់ការរីកចម្រើននៃរោងចក្រ ដែលផលិតកាបូប ផលិតផលធ្វើដំណើរ និងស្បែក នៅកម្ពុជា លើកស្ទួយ និងអភិវឌ្ឍ វិស័យឧស្សាហកម្ម ក្នុងកិច្ចការជំរុញដល់ការផលិត ការលក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ។

Share: