BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំបឋម ស្តីពី «ទិដ្ឋភាពទូទៅ នៃការរៀបចំការសិក្សាពីភាពងាយរងគ្រោះរបស់កម្ពុជា នៅពេលចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច»

នាព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំបឋម ស្តីពី «ទិដ្ឋភាពទូទៅ នៃការរៀបចំការសិក្សាពីភាពងាយរងគ្រោះរបស់កម្ពុជា នៅពេលចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច»ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីរៀបចំការសិក្សាអំពីភាពងាយរងគ្រោះ (Vulnerability Profile-VP) របស់កម្ពុជាក្រោយចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច(LDC)។ ការសិក្សានេះធ្វើឡើងបន្ទាប់ពីកម្ពុជាត្រូវបានរកឃើញជាលើកទី១ កាលឆ្នាំ២០២១ ថាកម្ពុជាមានលក្ខណ:សម្បត្តិអាចចាកចេញពីឋាន:ប្រទេសអភិវឌ្ឍន៍តិចតួច។

សភាពាណិជ្ជកម្មកម្ពុជា​នឹងចូលរួម កិច្ចប្រជុំម្តងទៀតនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្មដដែល ដើម្បីជួបប្រជុំដោយឡែកក្នុងកម្រិតបច្ចេកទេស។

Share: