News

Meeting between CCC and Officials from Soucht Africa Embassy


By: NUON Romalyboston | Posted on: 17 Mar 2017

Email     Print


ជំនួបសំណេះសំណាល និងពិភាក្សាការងាររវាងសភាពាណិជ្ជកម្មកម្ពុជា និងស្ថានទូតអាហ្រ្វិកខាងត្បូង

នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ឯកឧត្ដម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បាន​ទទួលជួប​ស្វាគមន៍ និង​ពិភាក្សាការងារជាមួយលោក Andre Van Straten ទីប្រឹក្សា និង លោក George Mello លេខាធិកាទី១ នៃស្ថានទូតអាហ្រ្វិកខាងត្បូង នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។

គោលបំណងនៃជំនួបនេះ គឺដើម្បីជួបសំណេះសំណាលបង្កើតទំនាក់ទំនងល្អក្នុងភាពជាដៃគូរវិស័យឯកជន និងសាធារណៈ ស្វែងយល់អំពីបរិយាកាសសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា និងវិស័យមួយចំនួនទៀត ដូចជា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ធនាគារ និងផ្សេងៗ។ ​


Love to share on:

More News