News

Cambodia-China (Shandong) Trade & Investment Cooperation and Matchmaking Forum


By: NUON Romalyboston | Posted on: 06 Jul 2017

Email     Print


រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧​ សភាពាណិជ្ជកម្មកម្ពុជា បាន​សហការជាមួយក្រុមប្រឹក្សាចិនជំរុញ​ពាណិជ្ជកម្មអន្តរជាតិខេត្តសានតុង រៀបចំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច និងជំនួបពាណិជ្ជកម្មកម្ពុជា-ចិន (សានតុង) នៅសណ្ឋាគារ​ភ្នំពេញ​ រាជធានីភ្នំពេញ។ វេទិកានេះ ត្រូវបាន​រៀបចំ​ឡើងក្រោមអធិបតីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោកស្រី Zhai Luning អនុប្រធានគណៈកម្មការ​ប្រឹក្សានយោបាយ​ប្រជាជនចិនខេត្តសានតុង និងមានការ​ចូលរួមពីពាណិជ្ជករ/ធុរជនកម្ពុជា-ចិនជាច្រើន។ គោលបំណងនៃជំនួបនេះ គឺដើម្បី​ពង្រឹងសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន (សានតុង) និងដើម្បី​ជាវេទិកាសម្រាប់ជាការជួបជុំរវាងពាណិជ្ជករកម្ពុជា-ចិនក្នុងការបង្កើតទំនាក់ទំនងធុរកិច្ច និងស្វែងរកឱកាសចាប់ដៃគូពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។
Love to share on:

More News